ភ្នំពេញ៖ ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកទាំងទ្វេ បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង។អំណោយសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង មានជាអាទ៍៖១. សម្ភារបរិក្ខារពេទ្យ(ចំរុះ)ចំនួន ២០០កេស២. ខ្នើយចំនួន ១០០ ខ្នើយ៣. ស្រោមដៃចំនួន ២៥.០០០ គូរ៤. អាវការពាររោគកម្រិត២ចំនួន ១៥.០០០ អាវ៥. ឈើច្រត់រៀនដើរចំនួន ៣០ សម្រាប់៦. ជើងរៀនដើរមានកង់ចំនួន ១០ សម្រាប់ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រវែង បានធ្វើការគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគោរពជូនពរលោកទាំងទ្វេ ក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា