ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ៖ ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានចរិត២យ៉ាង
Thu,03 August 2023 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 270នាក់)

ខេត្តកណ្តាល៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាងគឺទី១ គឺការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងទី ២.គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះ ឆ្នោតជាមួយអ្នកបំផ្លាញប្រជាធិបតេ យ្យតាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោតនិងការគូសបំផ្លាញស ន្លឹកឆ្នោត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣មាន​ប្រវែ ង​ជិត​៥៣គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចថ្លែងថា”ការប្រកួតប្រជែងពិត ប្រាកដនៃការបោះឆ្នោតឆ្នាំ ២០២៣ គឺជាការប្រកួតប្រជែងរវាងអ្នកដែលគាំទ្រប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោតនិងអ្នកចង់បំផ្លាញប្រជា ធិបតេយ្យតាមរយៈការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនិងគូសបំផ្លាញសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះ ឆ្នោត ។”

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះទើបជាការតស៊ូពិតប្រា កដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗគឺយើងបានដឹងហើយ​យុទ្ធនា ការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ ភាគរយ មានន័យថា ម៉េចជិត ៨៥ភាគរយ មានន័យថា ម៉េច អ្នកឯងឲ្យធ្វើយុទ្ធ នាការគូសបំផ្លាញសន្លឹកឆ្នោតហើយ សន្លឹកឆ្នោតដែលខូចមានត្រឹមតែជា ង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង ៨ភាគរយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2251 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10242 នាក់
ខែនេះ :
40571 នាក់
3 ខែនេះ :
102736 នាក់
សរុប :
1235024 នាក់