ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក
Sat,05 August 2023 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 259នាក់)

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមមណ្ឌលគិរី បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក ដើម្បីឲ្យអាជ្ញាធរ រួមទាំងសមត្ថកិច្ច ត្រៀមបង្ការ ការពារ ក្នុងស្ថានភាពគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ហត់ឡើងខ្លាំង ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ នៅខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុង នៅអូរជីមៀតនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ និងជាច្រកចេញតែមួយគត់សម្រាប់អ្នកភូមិចេញចូលប្រកបកិច្ចការងារ របររកស៊ី ដឹកទំនិញ សិក្សានុសិស្សទៅរៀនសូត្រ និងផ្លូវទៅមន្ទីរពេទ្យជាដើម។ ប៉ុន្តែដោយអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ បណ្តាលឲ្យទឹកក្នុងអូរជន់ឡើងខ្លាំង ទើបក្រុមការងារជំនាញ បានរៀបចំសង់ស្ពានដែកបាឡេតិ៍ ក្បែរការដ្ឋានសាងសង់ស្ពានបេតុង ដើម្បីធានាដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដ្បិតការសង់ស្ពានថ្មថ្មីត្រូវការពេលវេលាយូរ និងជួបឧបសគ្គខ្លះ ព្រោះតែបញ្ហាអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ រួមទាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពក អូរច្បារ អូរជីមៀត ក្នុងស្រុកកោះញែក និងតាមបណ្តាស្រុក ដែលមានបញ្ហាប្រឈមគ្រោះជំនន់ទឹកភ្លៀង ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនថ្ងៃ ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកនេះ នៅខេត្តមណ្ឌលគិរី បណ្តាលឲ្យបាក់ស្រុត កាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៧៦A ចំណុចអូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង មិនអាចធ្វើចរាចរណ៍បាន។ ដោយឡែក នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន បានរងផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្តែងប្រជាពលរដ្ឋ និងខូចខាតដំណាំមួយចំនួន បណ្តាលមកពីជំនន់ទឹកភ្លៀង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1576 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6972 នាក់
ខែនេះ :
27419 នាក់
3 ខែនេះ :
90957 នាក់
សរុប :
1169549 នាក់