ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិចទម្ងន់ធ្ងន់មួយក្បាលទៀតទៅលែងក្នុងសមុទ្រធម្មជាតិវិញ
Tue,08 August 2023 (Time 10:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិច មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា សត្វល្មិចមួយក្បាលនេះជាការព្រលែង លើកទី១៣៩ ដែលអ្នកឧកញ៉ាបានលែង ចូលសមុទ្រ ដើម្បីអភិរក្ស។

សូមបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ អ្នកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់លើកនេះគឺ KH 0810។ ទន្ទឹមនោះ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបអ្នកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ជាមួយគ្នានវ អ្នកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1711 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9702 នាក់
ខែនេះ :
40031 នាក់
3 ខែនេះ :
102196 នាក់
សរុប :
1234484 នាក់