ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែកសហការក្រុម (វាយអេដ) ចុះបង្ក្រាបបទល្មើសសត្វព្រៃ
Fri,15 September 2023 (Time 05:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 384នាក់)

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចសក័ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង១០មានក្រុមការងារ(វ៉ាយ អេដ) និងក្រុមការងារ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយ លោក ហេង គឹមឆាយ រដ្ឋបាលព្រៃឈើ ជាប្រធានក្រុមអន្តរាគមន៍ ។

ក្នុងប្រតិបត្តិការកម្លាំងបានចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន២ទីតាំង៖ ទី១/ ចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារចាប់បានរួមមាន៖ ១ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ។ ២ ស្នែងឈ្លូសចំនួន ៤ក្បាល។ ៣ ស្នែងទន្សោងចំនួន១ ក្បាល។ ៤ ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។ ទីតាំងទី២/ ចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារៈចាប់បានរួមមាន៖ ១ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ។ ២ ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ។ ៣ សំពោច ១ក្បាល ទម្ងន់ ២គីឡូ។ ៤ សត្វស្វារស់ចំនួន ៣ក្បាល។

ក្រុមការងារចម្រុះ បានដឹកជញ្ជូនសម្ភារៈ និងវត្ថុតាងទាំងអស់យកទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ក៏បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរៈកាល ដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1770 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9761 នាក់
ខែនេះ :
40089 នាក់
3 ខែនេះ :
102254 នាក់
សរុប :
1234542 នាក់