ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក
Tue,19 September 2023 (Time 09:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 295នាក់)

ខេត្តតាកែវ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។

ក្នុងឱកាសជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេងអដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញាផ្ទាល់តែម្ដង ខណៈនៅពេលល្ងាចនឹងមានព្រឹត្តិការណ៍ធំផងដែរ។

សម្ដេចថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពីមោទនភាពនិងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដី ប្រាសាទបុរាណ និងប្រវត្តិសាស្ត្ររបស់កម្ពុជាឲ្យមានរហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1551 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9542 នាក់
ខែនេះ :
39871 នាក់
3 ខែនេះ :
102036 នាក់
សរុប :
1234324 នាក់