ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក ឌឹម នី អភិបាលស្រុក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ « រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ» នៅបរិវេណវត្តរតនៈមណ្ឌលរង្សី ( ហៅវត្តទី៩ )
Wed,20 September 2023 (Time 01:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 363នាក់)

ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣នេះ វេលាម៉ោង ៦ះ០០នាទីព្រឹក រដ្ឋបាលស្រុកកោះញែក បានប្រារព្ធពិធីអបអរសាទរទិវាប្រវត្តិសាស្ត្រ រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹមនី អភិបាលនៃគណៈអភិបាលស្រុកកោះញែក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុកកោះញែកនិងមន្ត្រីរាជការនិងអង្គហ្នឹង និងមន្ត្រីរាជការអង្គភាពជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានោះសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណ វត្តរតនៈមណ្ឌលរង្សី(ហៅវត្តទី៩)ភូមិរង្សី ឃុំស្រែសង្គម

ក្នុងពិធីនោះដែរលោកអភិបាលស្រុកក៏បានអាននៅខ្លឹមសារ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវ មរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថាកោះកេរ្តិ៍ បានកសាងក្នុងទសវត្សរ៍ទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទនិង រមណីយដ្ឋាន(lCOMOS)ទទួលស្គាល់ថាជាកំពូលស្នាដៃដល់មហាអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទីតាំងប្រាសាទកោះកេរ្តិ៍នេះដែរស្ថិតនៅភូមិស្រយ៉ង់ជើង ក្នុងឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។

នៅក្នុងកម្មវិធីនោះទៀតមាននិមន្តព្រះសង្ឃ ជ័យន្តោ ទូងស្គរជ័យ ដើម្បីអបអរសាទរទិវាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1784 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9775 នាក់
ខែនេះ :
40104 នាក់
3 ខែនេះ :
102269 នាក់
សរុប :
1234557 នាក់