ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សូមរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាប់ អំពីបញ្ហាប្រជាពលរដ្ឋស្នើសុំធ្វើផ្លូវ អាជ្ញាធរឃុំ ស្រុកព្រម ប៉ុន្តែ ខេត្ត នែក
Wed,20 September 2023 (Time 05:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 477នាក់)

ប្រជាពលរដ្ឋរស់នៅក្នុង ឃុំស្រែសង្គម ស្រុកកោះញែ ខេត្តមណ្ឌលគិរី បានអោយដឹងថាពួកគាត់ជាអ្នកភូមិស្រែសង្គ មានចំនួន ១៩២៧ គ្រួសារ ស្នើសុំដល់អស់លោកនៅមន្ទីរអភិវឌ្ឍជនបទ ខេត្តមណ្ឌលគិរី សូមមើលជួយជួសជុលផ្លូវ ក្នុងរដ្ឋបាល ៩ ភូមិផ្លូវបំបែក ការរ៉ាស់សាំងអ៊ុំលីនទៅដល់ភូមិឆក់ដែក ផងចុះទាន តាមការមើលឃើញជាក់ស្តែង អស់រយៈពេល ៣ ឆ្នាំ ចាប់តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងណែនាំ ដល់មន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់បម្រើរាស្ត្រ។ ផលវិបាកដែលកើតឡើងដោយសារផ្លូវនេះរងការខូចអស់ហើយ ធ្វើឱ្យពិបាកធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក គ្រួសារអ្នកជំងឺមានភាពលំបាកក្នុងការបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅសាលា  ហើយ សូម្បីមន្ត្រីសាលាឃុំ ក៏ពួកគាត់ជួបការលំបាកក្នុងការធ្វើដំណើរទៅធ្វើការដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។ តាមរយៈសារព័ត៌មានគេហទំព័រកោះញែកប៉ុស្ដិ យើងខ្ញុំសង្ឃឹមថាមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី មេត្តាជួយផងចុះទាន ហើយក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយចែករំលែកដើម្បីផ្ញើជូនថ្នាក់ដឹកនាំ បានមើលឃើញហើយលោកសម្រេចអនុគ្រោះជួយជួសជុលផ្លូវដល់ប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរផង។
សូមអរគុណសន្តិភាព។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1820 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9811 នាក់
ខែនេះ :
40140 នាក់
3 ខែនេះ :
102305 នាក់
សរុប :
1234593 នាក់