ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងដើម្បីពង្រឹងយន្តការស្ថាប័ន និងសម្រួចកិច្ចការកំណែទម្រង់
Sat,02 September 2023 (Time 01:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 250នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

មុនឈានដល់ការពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ និងរម្លឹកជូនដល់អង្គប្រជុំនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើមូលដ្ឋានគ្រឹះចម្បងនៃការគិតគូររៀបចំតែងតាំងមន្ត្រី និងការគ្រប់គ្រង បែងចែកតួនាទី ប្រគល់ភារកិច្ចដល់មន្ត្រី តាមក្រសួង-ស្ថាប័នរដ្ឋ។

កិច្ចប្រជុំ បានប្រពឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ ក្នុងការពិនិត្យ ពិភាក្សាឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យគោលសំខាន់ៗ ដែលមានក្នុងរបៀបវារៈកិច្ចប្រជុំ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយទឹកចិត្តរីករាយថា​ ការចូលរួមគំនិតយ៉ាងផុសផុល​ក្នុងន័យនៃការចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យ​ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង​ និងភាពសម្បូរបែបនៃគំនិត​ តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យដ៏មុតស្រួចរបស់​រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាបំពេញការងារឆ្ពោះទៅមុខ ខណៈមានការយល់ច្បាស់ពីបញ្ហាប្រឈមដែលអាចជួបប្រទះ ជាពិសេសក្នុងការងារកំណែទម្រង់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកជូនថ្នាក់ដឹកនាំនូវកត្តាដែលចាំបាច់ក្នុងការកែទម្រង់ រួមមាន៖ ឆន្ទៈនយោបាយ តួអង្គដឹកនាំអនុវត្ត និងការចូលរួមទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
746 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8737 នាក់
ខែនេះ :
39066 នាក់
3 ខែនេះ :
101231 នាក់
សរុប :
1233519 នាក់