ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចូលរួមសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអុីស្រាអែល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអបអរសាទរចំពោះនិស្សិតទាំង ២៥៥នាក់ ក្នុងនោះស្រី ៣៩នាក់ ដែលបានជ្រើសរើសទៅហាត់ការរយៈពេល ១១ខែនៅប្រទេសអុីស្រាអែល ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។បើតាមឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រចំពោះការហាត់ការនេះ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល និងការអនុវត្តជំនាញជាក់ស្តែង ឈានទៅអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតនឹងមានឱកាសរួមចំណែកជួយដល់វិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅតាមគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងផលិតកម្មបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងណែនាំដល់ក្រុមនិស្សិត ត្រូវមានទំនាក់ទំនងល្អ ចេះជួយគ្នាក្នុងនាមប្រជាជាតិតែមួយ ត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពជំនាញ ភាសា មិនរើសអើងការងារ ហើយត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន មានភាពម្ចាស់ការ និងជាពិសេសត្រូវវិភាគពិចារណាថាតើការងារនិងបទពិសោធដែលរៀនសូត្របានពីបរទេស អាចយកមកអនុវត្តបានយ៉ាងដូចម្ដេចនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិត ត្រូវគោរពច្បាប់ប្រទេសដែលខ្លួនទៅហាត់ការឱ្យបានល្អ។ ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃ និងអត្តសញ្ញាណរបស់ជនជាតិខ្មែរនៅលើឆាកអន្ដរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា