ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន
Sat,02 September 2023 (Time 01:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 265នាក់)

ខេត្តកណ្តាល៖​ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ទិសដៅសំខាន់បំផុត របស់រាជ រដ្ឋាភិបាល អាណត្តិទី៧ គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន ។

ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងពិធីអញ្ជើញចុះ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្ដមបញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិការាជរដ្ឋាភិបាល នាពេលនេះ បានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី។

ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖ ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ -កម្មការនី គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ គឺបម្រើប្រជាពលរដ្ឋ ហើយការយកចិត្តទុកដាក់ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង ៤០ ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ ។​

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថារាជរដ្ឋាភិបាល ដឹកនាំដោយ អ្នកបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅ សំខាន់បំផុត គឺយកប្រជាជនជាធំ ក្នុងការបម្រើនិងបំពេញភារកិច្ចរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
867 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8858 នាក់
ខែនេះ :
39187 នាក់
3 ខែនេះ :
101352 នាក់
សរុប :
1233640 នាក់