ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះញែក ដឹកនាំដោយលោក ឌឹម នី ប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ ស្ថិតនៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ឆ្លៀតក្នុងឱកាសនោះដែរ លោក ឌឹម នី បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបណ្តាលឲ្យខូចខាតផ្ទះសម្បែង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។អំណោយដែលបានផ្ដល់ជូន ៖ អង្ករ ១០០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ស័ង្កសី ២០សន្លឹក សៀវភៅសរសេរ ៣២ក្បាល ប៊ិច ១០០ដើម បន្ទាត់ ៣ឈុត ឆ្នាំងដាំបាយ១ ឆ្នាំងសម្ល១ ខ្ទះឆា១ វែកបាយ១ វែកឆា១ ចានដែក១ កំសៀវ១ ចានបាយ ១ឡូ ចានសម្ល ១ឡូ ស្លាបព្រា ១ឡូ សាប៊ូលាងចាន១ និងថវិកាមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា