ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា អញ្ជើញស្វាគមន៍សម្តេចប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ
Fri,22 September 2023 (Time 09:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 230នាក់)

ញូវយ៉ក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ដែលបានចំណាយពេលវេលារង់ចាំ និងទទួលស្វាគមន៍សម្តេចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុតនៅសណ្ឋាគារ។

សម្តេចធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។ បន្ទាប់ពីចំណាយពេលហោះជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាយប់ថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី និងលោកជំទាវ ទទួលស្វាគមន៍ដោយលោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។

នៅឯសណ្ឋាគារទីដែលសម្តេចធិបតីស្នាក់នៅនោះ មានការរង់ចាំស្វាគមន៍យ៉ាងច្រើនកុះករ ប្រកបកដោយក្តីនឹករលឹក គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក។

សូមជម្រាបថានេះជាការអញ្ជើញបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលមួយខែ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2226 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10217 នាក់
ខែនេះ :
40546 នាក់
3 ខែនេះ :
102711 នាក់
សរុប :
1234999 នាក់