ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ
Mon,25 September 2023 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 263នាក់)

ភ្នំពេញ៖ ថ្លែងចំអក វិទ្យុមួយចំនួនថា អាម៉េរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ ក្នុងពេលអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាម៉េរិក ប្រកាសផ្ដល់ជំនួយដល់កម្ពុជាដោយមិនបាច់ស្នើសុំ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ ដែលជាការបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-អាម៉េរិក មានលក្ខណៈល្អប្រសើរ។

នៅចំពោះមុខ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក នាល្ងាច ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា «ជួបម្សិលមិញគាត់ (អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក) និយាយអញ្ចេះ ឥឡូវមិនបាច់កម្ពុជាសុំ អាម៉េរិកឱ្យវិញនូវជំនួយនេះ ឥឡូវសួរថា ជាសារនយោបាយយ៉ាងម៉េច អាហ្នឹងអ្នករិះគន់រៀបរាប់ទៅ កាត់យល់ទៅ បើអាម៉េរិក ផ្ដល់ជំនួយត្រឡប់មកវិញ នៅពេលដំបូងគេផ្អាកដោយសារ គេថាបញ្ហាបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្តែឥឡូវគេផ្ដល់ឱ្យមកវិញដើម្បីធ្វើកិច្ចការងារបន្តទៀត ពង្រឹងទំនាក់ទំនងទៀត អាហ្នឹងគួរកាត់យល់ហើយបងប្អូននៅទីនេះ តើទំនាក់ទំនងកម្ពុជា-អាម៉េរិកយ៉ាងម៉េច»។

សូមរម្លឹកថា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2075 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10066 នាក់
ខែនេះ :
40395 នាក់
3 ខែនេះ :
102560 នាក់
សរុប :
1234848 នាក់