ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងធម្មការណែនាំឱ្យបញ្ឈប់យកព្រះពុទ្ធសាសនាធ្វើអាជីវកម្មនិងបោកប្រាស់ពលរដ្ឋ
Tue,26 September 2023 (Time 05:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 235នាក់)

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យបញ្ឈប់រាល់សកម្មភាពយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មទាំងអស់រួមទាំងការទេសនា បង្រៀនធម៌ ផ្សព្វផ្សាយចាកធម៌វិន័យ សេចក្ដីពិតនៃធម៌ ដែលជាសកម្មភាព (បោកប្រាស់)។ ក្រៅពីនេះក្រសួងក៏បានហាមមិនឱ្យមានការយកត្រៃយ៍ចីវរស្លៀកតាមទំនើងចិត្ត ការយកទង់ ឬពុទ្ធបដិមាទៅទាក់ទាញបោកប្រាស់មហាជន ឬការក្លែងពុទ្ធដី និងយកទៅធ្វើជាបែបកំប្លុកកំប្លែងជាដើម។

ក្នុងសារាចរណែនាំចុះថ្ងៃទី២៥ ខែកញ្ញានេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ការធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា។

ឯកឧត្តមបានបន្ថែមថា សកម្មភាពទាំងនេះបានធ្វើឱ្យមានហិង្សា អាកប្បកិរិយាមិនសមរម្យ ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ កើតឡើង។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំថាចាប់ពីថ្ងៃនេះដើម្បីបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាឡើងវិញ ត្រូវហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកតាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានរបស់សាសនា។ ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មដែលសកម្មភាពមានលក្ខណៈបោកប្រាស់ ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុសក្ការៈនៃសាសនាទៅធ្វើការទាក់ទាញបំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈសង្គម។ ហាមយកពុទ្ធដីការទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉េប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និងហាមយកព្រះពុទ្ធ ឬរូបសញ្ញាសម្គាល់ព្រះពុទ្ធសាសនាទៅដាក់ ឬតម្កល់នៅកន្លែងមិនគប្បីដើម្បីស្វែងរកជាប្រយោជន៍ ឬទាក់ទាញ ដូចជាហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2386 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10377 នាក់
ខែនេះ :
40706 នាក់
3 ខែនេះ :
102871 នាក់
សរុប :
1235159 នាក់