ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃអង្គារទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សុរ៉ារិទ្ធ មេបញ្ជាការ យោធភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង មុខងារ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានមានមតិស្វាគមន៍ រាយការណ៍អំពីសភាពការណ៍ និងការងារអនុវត្តន៍បានជូន ឯកឧត្តម មេបញ្ជាការយោធាភូមិភាគទី១ ។ឯកឧត្ដម មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ជាពិសេស លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលបាន ខិតខំបំពេញភារកិច្ចបានល្អ ដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី១ បានក្រើនរំឮកដល់ នាយសេនាធិការ ដែលទទួលតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ជាប្រចាំ ប្រកាន់ភ្ជាប់នូវគោលការណ៍ បទវិន័យទូទៅ លក្ខន្តិកៈ និង ៥ខ្លឹមសារប្រឡងប្រណាំងរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមគ្នានោះ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានដាច់ខាតនូវរាល់បទបញ្ជា និងសារាចរណ៍ណែនាំ របស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចុះ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងភាពសុខដុមជូនប្រជាពលរដ្ឋ ។លោកវរសេនីយ៍ឯក ធី ឆៃវិន ដែលទើបទទួលដំណែង ជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានធ្វើសេចក្ដីប្តេជ្ញាចិត្ត ទទួលភារកិច្ច អនុវត្តភារកិច្ចអោយបានល្អប្រសើរ អនុវត្តន៍តាមផែនការរបស់ថ្នាក់ដឹកនាំ ហ៊ានពលិកម្មគ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីការពាររដ្ឋាភិបាល ដឹកនាំដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ខិតខំប្រឹងពង្រឹងចរន្តការងារឲ្យកាន់តែប្រសើរសាមគ្គីផ្ទៃក្នុងល្អគ្មានបក្សពួកនិយម គ្មានការលំអៀងជាពិសេសគិតប្រយោជន៍រួមជាធំ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា