ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា-ថៃ នឹងបង្កើនពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ឲ្យសម្រេចបាន ទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥
Fri,29 September 2023 (Time 10:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 224នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ បានឯកភាពគ្នា លើការបង្កើនទំហំពាណិច្ចកម្ម ឲ្យសម្រេចបាន ក្នុងទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី«កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀត នូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ភាគីទាំងពីរ (កម្ពុជា-ថៃ) បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនបន្ថែមទៀត នូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក “។ ក្នុងនោះភាគីទាំងពីរបានឯកភាព នឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។

ក្រសួងការបរទេសខ្មែរបញ្ជាក់ថា “នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់យន្តការមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាព ប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាន នូវគោលដៅពាណិជ្ជកម្ម ទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥”៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1836 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9827 នាក់
ខែនេះ :
40155 នាក់
3 ខែនេះ :
102320 នាក់
សរុប :
1234608 នាក់