ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាម ចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកែវសីមា បង្ក្រាបបានពាក់ព័ន្ធករណីចរាចរណ៍គ្រឿងញៀនខុសច្បាប់ ប្រមាណជិត៣គីឡូក្រាម។របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន អង្គភាពភ្នំពេញលី ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការសង្ស័យទៅមនុស្ស២នាក់ ជាជនជាតិវៀតណាម បម្រុងអូសវ៉ាលីឆ្លងកាត់ដងប៉ារ៉ាស់ នៅចំណុចព្រំដែនព្រំខាងលើ។ ដោយសង្ស័យកម្លាំងនគរបាល បានហៅបុរស២នាក់នោះមកសួរនាំ សមត្ថកិច្ចបានឆែកឆេរវ៉ាលីរកឃើញថង់ក្រាមពណ៌ស ចំនួន២កញ្ចប់ធំ និងកញ្ចប់តូចៗជាច្រើនកញ្ចប់ទៀត ហើយសង្ស័យសារធាតុញៀនតាមការប៉ាន់ស្មានបឋមមានចំនួនជិត៣គីឡូក្រាម។សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីមានករណីបែបនេះមន្រ្តីនគរបាលនៅច្រកព្រំដែនខាងលើ បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីសុំយោបល់ និងជំនាញដើម្បីចាត់ការតាមនិតិវិធីបន្ត។ មនុស្សចំនួន៣នាក់ទៀត ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន៥នាក់ ដែលពាក់ព័ន្ធករណីនេះ។ចំពោះជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។សូមជម្រាបថា ជនសង្ស័យទាំង៥នាក់ ពេលនេះកំពុងស្ថិតនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា