ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តរតនគិរីប្រារព្ធ ទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរពិភពលោកស្អាតលើកទី៦
Sat,30 September 2023 (Time 09:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ខេត្តរតនគីរី៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរីបានប្រារព្ធ ទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរពិភពលោកស្អាតលើកទី៦ នៅបរិវេនអាងទឹកជាប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ នឹងក៏មាន ការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ យុវជនស.ស.យ.ក យុវជនសម្ព័ន្ធស្រលាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករប្រមាណជាង១០០០នាក់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តមានតំបន់សក្តានុពលទេសចរណ៍សរុបចំនួន៣០កន្លែង ក្នុងនោះបែបធម្មជាតិចំនួន ២០កន្លែង បែបវប្បធម៌ចំនួ ២កន្លែង និងបែបកែច្នៃចំនួន ៨កន្លែងជារបស់ឯកជន និងមានសណ្ឋាគារចំនួន ១៣កន្លែង ផ្ទះសំណាក់ ៣២កន្លែង ភោជនីយដ្ឋាននិងអាហារដ្ឋាន៣៨ កន្លែង ។

មានប្រសាសន៍សំណេះសំណាល និងអបអរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ និងទិវាពិភពលោកស្អាតលើកទី៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានមានប្រសាសន៍បែប នេះថា វិស័យទេសចរណ៍ពិភពលោក នៅតែជាវិស័យដ៏សំខាន់មួយ ចូលរួមបង្កើតការងាររហូតដល់ ១០% នៃការងារសរុប ពោលក្នុងចំណោមការងារ១០ មាន ១ ជាការងារផ្នែកទេសចរណ៍ ចូលរួម ១០% នៃផលិតផលសរុបរបស់ពិភពលោក។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តរតនគិរីបាននិងកំពុងខិតខំ ដែលមានមន្ទីរ ទេសចរណ៍ជាសេនាធិកា ធ្វើយ៉ាងជំរុញមានការអភិវឌ្ឍដល់រមណីយដ្ឋានបន្ថែម ជាពិសេស វិស័យសេវាកម្មក្នុងខេត្ត ត្រូវបានលើកកម្ពស់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញខ្លី ដើម្បីលើកស្ទួយវិស័យ សេវាកម្មខេត្តឱ្យមានភាពល្អប្រសើរ និងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តរតនគិរី ម្ដងហើយម្ដងទៀត និងឈានទៅដល់ការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងមូលដ្ឋានប្រកបដោយបរិយាបន្ន។

ឯកឧត្តម បន្តថាដើម្បីឆ្លើយតបទៅនឹងយុទ្ឋនាការចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” សម្រាប់ក្រុងបានលុង បច្ចុប្បន្ន ទទួលបាននូវជ័យលាភី ផ្ការំដួល២ទង នឹងទៅថ្ងៃអនាគតយើងទាំងអស់គ្នាត្រូវចូលរួមគិតរួមធ្វើ ដោយផ្ដោតទៅលើបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តឱ្យបានល្អប្រសើថែមទៀត ឈានទៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត ទទួលបានជ័យលាភី ផ្ការំដួល៣ទង ។

ឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា ឆ្នាំ២០២៣ លើកទី ៤៣ ព្រមទាំងអបអរសាទរទិវាពិភពលោកស្អាតលើកទី ៦ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងលោក លោកស្រី ក្មួយៗសិស្សានុសិស្ស សមាជិក សមាជិកា ទាំងអស់ក៏បានធ្វើយុទ្ធនាការរើសសំរាមតាមគោលដៅនីមួយៗដែលបានបែងចែក ដើម្បីទីក្រុងស្អាតគ្មានសំរាមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1070 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9061 នាក់
ខែនេះ :
39390 នាក់
3 ខែនេះ :
101555 នាក់
សរុប :
1233843 នាក់