ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនឆ្លងដែន រក្សាទុកគ្រឿងញៀនជាង ២គីឡូក្រាម នៅចំណុចច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្រុកកែវសីមា
Sat,30 September 2023 (Time 09:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 479នាក់)

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បង្គ្រាបករណី ដឹកជញ្ជូនឆ្លងដែន រក្សាទុកគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។​
លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំគ្រឿងញៀន បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ កញ្ញា ២០២៣ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១៥នាទី ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញរិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ និងសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្គ្រាបករណី ដឹកជញ្ជូនឆ្លងដែន រក្សាទុក គ្រឿងញៀន និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។​

ក្នុងករណីនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ភេទប្រុសមានឈ្មោះដូចខាងក្រោម ជនដែលមានថ្នាំញៀនជាប់ខ្លួនមាន ២ នាក់ ៖
១/ ឈ្មោះ​ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាមមុខរបប មិនពិតប្រាកដ
- ទីកន្លែងកំណេីត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន
- ទីលំនៅបច្ចុប្បន្ន ភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ
បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
២/ ឈ្មោះ​ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ
-ទីកន្លែងកំណេីត សង្កាត់វ៉ាន់ខេ ខ័ណ្ឌ ម៉េលិគ រាជធានីហាណូយ
-ទីលំនៅបច្ចុប្បន្ន ភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
សមត្ថកិច្ចបានបន្តថា សមត្ថកិច្ចចាប់យកសម្ភារៈវត្ថុតាងបានរួមមាន ១-សារធាតុញៀនកេតាមីនចំនួន​ ៣ កញ្ចប់ (២កញ្ចប់ធំ ១កញ្ចប់ធំល្មម ) ទម្ងន់ ១៨៣២.០៩ក្រាម សាច់ថ្នាំសុទ ។ ២-សារធាតុញៀន អុិចស្តាស៉ី (MDMA) ចំនួន​ ៦០ កញ្ចប់ ទម្ងន់ (៥៤៤.៣៨ ក្រាម សាច់ថ្នាំសុទ្ធ )។ សរុបទាំងអស់ទម្ងន់ ២៣៧៦.៤៧ ក្រាមសាច់ថ្នាំសុទ ។ ៣-លិខិតឆ្លងដែន​ ចំនួន ១ ក្បាល ៤-អត្តសញ្ញាណប័ណ្ណសញ្ញាតិវៀតណាមចំនួន​ ០២សន្លឹក ៥-ទូរស័ព្ទចំនួន​ ២ គឿង ៦-លោហៈធាតុពណ៌ស​ខ្សែរករ​ ១ខ្សែរ ៧-ខ្សែរនាឡិការ​ ១ខ្សែរ៨-កាតគណៈនេយ្យ ធានាគា (VISA CARD) ចំនួន៣សន្លឹក ៩-លោហៈធាតុពណ៌លឿង​ក្រវិល​ ៣គ្រាប់ ១០-នាឡិកាដៃចំនួន​ ១គ្រឿង​ ១១-ខ្សែដៃអង្កាំ​ ១ខ្សែរ ១២-ស៉ីមកាតមិតហ្វូនចំនួន​ ១ ។ ១៣-បាសចំនួន​ ១គ្រឿង ១៤-ប្រាក់វៀតណាមចំនួន​ ៤៦៧ ០០០ ដុង ១៥-ប្រាក់ឡាវ​ ចំនួន​ ២សន្លឹក ១៦-ប្រាក់ចិន ចំនួន​ ១សន្លឹក ១៧-លោហៈធាតុពណ៌សចញ្ចៀន​ ២វង់ ។
ករណីនេះ ជនសង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2001 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9992 នាក់
ខែនេះ :
40321 នាក់
3 ខែនេះ :
102486 នាក់
សរុប :
1234774 នាក់