ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចនិងរបៀបរបបការងារ ជូនថ្នាក់ដឹកនាំ
Tue,05 September 2023 (Time 09:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 269នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព័ត៌មាន នោះគឺការប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលទំនើប រស់រវើក សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០រូប ទទួលបាននូវការផ្តល់ជូននិងការពន្យល់ពីភារកិច្ចនិងការងាររបស់ខ្លួនច្បាស់លាស់ពីលោករដ្ឋមន្រ្តីផ្ទាល់។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងព័ត៌មានគ្រប់រូបត្រូវបាន លោករដ្ឋមន្រ្តី លើកទឹកចិត្តឲ្យភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីក្រសួងទាំងអស់ ក្នុងគោលដៅបង្កើនភាពស្និទស្នាល និងពង្រងឹងកិច្ចសហការការងារដើម្បីសម្រេចលទ្ធផលរួមគ្នា។ ក្នុងនេះដែរ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅទ្វារបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ ត្រូវបានបើកចំហរ ហើយថ្នាក់ដឹកនាំត្រូវអនុវត្តការងារដោយមានការប្រឹក្សាពីអគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តការងាររបស់ក្រសួងទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តីរដ្ឋមន្រ្តី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងឱ្យបានដឹងថា ទន្ទឹមនឹងសេចក្តីសម្រេចផ្លូវការនានា ការបែកចែកតួនាទីជូនមន្រ្តី ត្រូវបានចាត់ទុកជាចំណុចអាទិភាព និងត្រូវបានធ្វើឡើងដោយឈរលើទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដោយលោករដ្ឋមន្ត្រីបានលើកទឹកចិត្តនិងជំរុញមន្ត្រីទាំងអស់នៃក្រសួងព័ត៌មាន ត្រូវរួមសាមគ្គីគ្នា បំពេញកិច្ចការតាមជំនាញ នាដោយការយកចិត្តទុកដាក់ខ្ពស់ហើយប្រកបដោយគុណាធិបតេយ្យនិងគុណធម៌។
លោករដ្ឋមន្រ្តី លើកទឹកចិត្ចឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីផ្លាស់ប្តូរមុខមាត់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែប្រសើរទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2177 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10168 នាក់
ខែនេះ :
40497 នាក់
3 ខែនេះ :
102662 នាក់
សរុប :
1234950 នាក់