ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក​ ស្រុង​ វ៉ាន់ណូ​ ក្នុង​នាម​ តំណាង​សហជីព​ ជាសមាជិក​សហភាព​សហជីព​មរតកជាតិកម្ពុជា​ CCTUH​ ឯកឧត្ដម​ តុល​ផាន់មឿង​ ជាប្រធាន​ និងក្រុមការងារ​រោងចក្រ​ឌីឡាសរ៍​ D'luxe ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយ រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់​ និង​សមាជិក​ស្ថានទូត​អាល្លឺម៉ង​ ប្រចាំ​នៅកម្ពុជា​
Sat,02 November 2024 (Time 08:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 210នាក់)

(ភ្នំពេញ)៖ ក្រុមការងារ​រោងចក្រ​ឌីឡាសរ៍​ បានទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត​ បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ជំនួបដែលធ្វើឡើងនៅទីតាំងរោងចក្រ​ឌីឡាសរ៍​ (​ factory d'luxe ) នាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ហេីយនឹង​សិទ្ធ​សេរីភាព​របស់​បងប្អូន​កម្មករ​កម្មការិនី​ ​និយោជិត​និង​សិទ្ធ​សេរីភាព​របស់​សហជីព​ ជីវភាព​រស់​នៅ​របស់​បងប្អូន​កម្មករ​កម្មការិនី​និយោជិតមានភាព​រីក​ចម្រើនល្អប្រសេីរក្នុងក្រុមគ្រួសារ​​​។

ក្រុមការងារ​ក៏បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1714 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7110 នាក់
ខែនេះ :
27557 នាក់
3 ខែនេះ :
91095 នាក់
សរុប :
1169687 នាក់