មណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះវេលាម៉ោង៨និង០០នាទី រដ្ឋបាលស្រុកកោះញែក បានប្រារព្ធពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៥ នៅទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាងអភិបាលរង ខេត្តមណ្ឌលគីរី តំណាងឲ្យ ឯកឧត្តម ថងសាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះញែក ឯកឧត្តម ចាន់រតនា អភិបាលរង ខេត្ត ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកោះញែកលោក យូ ចន្ទីរ ប្រធានក្រុមប្រឹក្សា ស្រុកកោះញែក លោកឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុកកោះញែក ផងដែរ។និងមានការអញ្ជើញនិមន្តព្រះសង្ឃ ចូលរួមផងដែរ។ក្រុមយុវជនកាកបាទក្រហម និងក្រុមយុវជនកាយរិទ្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស។ក្នុងកម្មវិធីនោះដែរ ក៏មានក្រុមរបាំ សម្ដែងដោយ ជនជាតិដើមភាគតិចផងដែរ។ឆ្លៀតក្នុងឱកាសនោះដែរ លោក ឌឹម នី អភិបាល ស្រុកកោះញ៉ែក បានអាន សារ លិខិត។អបអរសាទររបស់សម្ដេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាក្នុងឱកាសពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ -៧ មករា ២០២៤។នៅក្នុងនោះដែរ ឯកឧត្តម ជាក់ ម៉េងហ៊ាង មានមតិសំណេះសំណាល ដល់ប្អូនៗ សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ។ និងកងកម្លាំង មន្ត្រីរាជការទាំងបីដើម្បីបម្រើសុខទុក្ខប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកកោះញែក និងមានការចូលរួមយ៉ាងច្រើនកុះករផងដែរ ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា