មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់លោកស្រី ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការកិច្ចការស្រ្តី និងកុមារខេត្ត លោក ឌឹម នី អភិបាលស្រុកកោះញែក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានពិការភាពចំនួន ៩៧នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤។លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានីខេត្ត កំពុងតែដំណើរការបើកផ្តល់ជូនជនមានពិការភាពដែលបានសម្ភាសន៍ចូលក្នុងកម្មវិធីនិងមានបណ្ណសមធម៌។ លោក អភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលអនុក្រឹត្យនេះ មានវិសាលភាព ចំពោះជនមានពិការភាពដែលមានកម្រិតពិការធ្ងន់ធ្ងរនឹងគ្មានទីពឹង ជនពិការចាស់ជរាក្រីក្របំផុតនិងគ្មានទីពឹង ជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រីក្របំផុតនិងគ្មានទីពឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំ២០២៣ ជាលើកទី១ ផ្ទះ០១ខ្នង ដែលមានទំហំ ៤គុណនឹង៦ ដែលបានសាងសង់រួចរាល់ ព្រមទាំងប្រគល់ជូនមានជនពិការក្រីក្រដែលមានបណ្ណសមធម៌ ស្ថិតនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលជាថវិការបស់រាជរដ្ឋាភិបាល និងមួយផ្នែកទៀតទទួលបានពីហិបប្រាក់មូលនិធិជនពិការ ដែលដាក់តាមទីសាធារណៈនានា។លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា មន្ទីរបានចុះសម្ភាសន៍ជនមានពិការភាពទូទាំងខេត្តមណ្ឌលគិរី បានចំនួន ១,២៩៨នាក់(ស្រី៥៥០នាក់) ក្នុងនោះ ពិការកាយសម្បទាចំនួន ៦៤២នាក់ ពិការញាណដឹងចំនួន ៤៨៥នាក់ ពិការសតិបញ្ញាចំនួន ៦៥នាក់ ពិការផ្លូវចិត្តចំនួន ២៤នាក់ និងពិការផ្សេងៗចំនួន ៤៥នាក់ ព្រមទាំងសម្ភាសន៍មិនពេញលេញចំនួន ៣៧នាក់។ លោក បន្ថែមថា មន្ទីរបានរៀបចំនិងធ្វើការស្នើរបបគោលនយោបាយពិការក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ២០២៣ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះញែក ដែលមានចំនួន ៩៧នាក់ ស្រី ៤៧នាក់ ក្នុងនោះ ជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែចំនួន ៦០នាក់ ស្រី ២៩នាក់ និង ៦ខែចំនួន ៣៧នាក់ ស្រី ១៨នាក់ដោយឡែក សម្រាប់ឃុំណងឃីលិក មានជនមានពិការភាពចំនួន ៧នាក់ ទទួលបានថវិកាដែរ ដោយមានចំណាយឆ្ងាយពីទីរួមស្រុក មន្ទីរត្រូវចុះទៅបើកផ្តល់ជូនដល់សាលាឃុំតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា