មណ្ឌលគិរី កូនដំរីព្រៃមួយក្បាលត្រូវបានប្រជាជាពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញដេកងាប់កណ្តាលព្រៃសង្ស័យដោយសារការបាញ់ប្រហារដោយកាំភ្លើង។ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះញែក បានប្រាប់អង្គភាពអង្គភាពសារព័ត៌មានយេីង ថា ពួកគាត់បានប្រទះឃើញកូនដំរីព្រៃមួយក្បាលដេកស្លាប់ក្នុងព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក សង្ស័យងាប់ដោយសារត្រូវគ្រាប់កាំភ្លើង។លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើង។ថា ពិតជាមានករណីបានកើតឡើងប្រាកដមែន លោកកំពុងចាត់ចែងឲ្យជំនាញធ្វើកោសល្យវិច័យហើយ។លោកបានបញ្ជាក់ថា កូនដំរីព្រៃដែលស្លាប់នោះប្រហែលមានអាយុ៦ខែប៉ុណ្ណោះ។ ពលរដ្ឋសង្ឃឹមថា សម្រាប់ករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ និងបើកការស្រាវជ្រាវតាមចាប់ជនបង្ក មកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងជាទីបំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា