ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក អ៊ុន ចាន់ថា ប្រធានស្តីសមាគមសារព័ត៌មានសុក្រឹតនិងថ្នាក់ដឹកនាំសមាគមអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាជិកសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យក្រោមអធិបតីភាព លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន
Wed,31 January 2024 (Time 11:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 213នាក់)

ខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានស្តីសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចូលរួមកម្មវិធីប្រកាសប្រធានសាខាប្រចាំខេត្តព្រះសីហនុនិងសមាជិកនៃសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដោយមានលោក សុង សារិទ្ធ ជាប្រធានសមាគមក្រោមអធិបតីភាព លោក ថាន់ ណារិន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

កិច្ចចាប់ផ្តើមបើកកិច្ចពិធីលោក សុង សារិទ្ធ ប្រធានសមាគមមានប្រសាសន៍ថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចទាំងទ្វេរមានការខិតខំប្រឹងប្រែងក្នុងការគៀងគរវិនិយោគិនឲ្យមកវិនិយោគក្នុងប្រទេសកម្ពុជា។

លោកប្រធានបន្តថារាជរដ្ឋាភិបាលកំពុងអំពាវនាវទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេសឱ្យមកបណ្ដាក់វិនិយោគបន្ថែមនៅក្នុងប្រទេស ដើម្បីបង្កើនទំនិញសម្រាប់ការនាំចេញ និងដោះស្រាយផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងប្រទេស។

រាជរដ្ឋាភិបាលកំពុងជំរុញការកសាងផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី បណ្ដាញទឹកស្អាតឱ្យបានគ្រប់គ្រាន់ ព្រមទាំងពន្លឿនការកសាងកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ រួមជាមួយគោលនយោបាយលើកទឹកចិត្ត សម្រួលផ្នែកច្បាប់ អនុគ្រោះការបងពន្ធនាគ្រាដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។

លោកប្រធានបានបន្តទៀតថាសម្ដេចតេជោគឺជាវីរបុរសក្លាហានហ៊ានពលីជីវិតឈាមស្រស់សាច់ស្រស់រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតអស់ពីកម្លាំងកាយកម្លាំងចិត្តរយៈពេលជាង ៤០ឆ្នាំហើយដើម្បីប្រទេសជាតិយើង។

ក្នុងកិច្ចពិធីនោះដែរលោក សុង សារិទ្ធ បានប្រកាសតែងតាំងសមាសភាពសមាជិក ៣ រូបក្នុងនោះមានប្រធានសាខាប្រចាំខេត្ត១រូប អនុប្រធានសាខាប្រចាំខេត្ត១រូប និងរដ្ឋបាល១រូប និងបានប្រកាសបន្តថាបងប្អូនប្រជាពលរដ្ឋទទួលបានអណ្តូងស្នប់មួយដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនក្នុងការសម្រួលដល់បងប្អូនក្នុងមូលដ្ឋានមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាអនាម័យឲ្យបានគ្រប់គ្នា។

នៅក្នុងកិច្ចប្រកាសសាខានោះដែរដោយមានមតិប្រធានសមាគមចំនួន៣ ដោយមានលោកស្រី ឃុន ណារឿន ប្រធានសមាគមស្ត្រីទ្រទ្រង់សន្តិភាពមានមតិថាលោកស្រីពីមុនក៏ធ្លាប់ជាអតីតប្រឆាំងដែរ ដែលបានជឿការញុះញង់ឃោសនាពីជនអគតិទើបឲ្យលោកស្រីក្លាយជាមនុស្សមិនយល់ពីគោលបំណងរាជរដ្ឋាភិបាលតែពេលនេះលោកស្រីបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនទើបធ្វើឲ្យលោកស្រីភ្លឺភ្នែកថារាជរដ្ឋាភិបាលយើងហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវមិនដូចការរួមរស់នៅក្នុងជីវភាពនយោបាយគណបក្សប្រឆាំងនោះទេបានតែថា តែមិនបានធ្វើហើយ លោកស្រីបានលើកមតិថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរលោកស្រី ញ៉ សុឃីម ប្រធានព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយមានមតិថាលោកស្រីពីមុនក៏ជាអតីតគណបក្សប្រឆាំងដែរតែពេលនេះលោកស្រីបានចូលរួមរស់ក្នុងជីវភាពនយោបាយគណបក្សប្រជាជនដោយកន្លងមកលោកស្រីបានយល់ថាខ្លួនត្រូវបានជនអគតិមួយចំនួនញុះញង់ធ្វើអោយលោកស្រីដើរផ្លូវខុសហើយធ្វើឲ្យលោកសី្រស្អប់រាជរដ្ឋាភិបាលតែពេលនេះលោកស្រីបានរួមរស់ក្នុងគណបក្សប្រជាជនទើបលោកស្រីដឹងថាប្រធានគណបក្សប្រជាជនក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រទេសជាតិកាន់តែរីកចម្រើនជាពិសេសនៅអាណត្តិទី ៧ នេះក្រោមការដឹកនាំដ៏ឆ្លាតវៃខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើសម្ដេចបវរធិបតីទាំងអស់គ្នាយើងជួយគ្នារក្សាសន្តិភាពទាំងអស់គ្នា។

ឆ្លៀតឱកាសនោះដែរលោក អ៊ុន ចាន់ថា ប្រធានស្ដីទីសមាគមសារព័ត៌មានសុក្រឹតបានចូលរួមមតិថាសមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំយកចិត្តទុកដាក់ឯកឧត្តម នួន នី ជាប្រធានសមាគមហើយសមាគមបានចុះបញ្ជីត្រឹមត្រូវដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានលើវិស័យព័ត៌មានលោកប្រធានស្តីបន្តថាសមាគមតែងតែចូលរួមផ្សព្វផ្សាយសមិទ្ធផលនាៗរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាវត្តអារាម ផ្លូវថ្នល់ ស្ពានអាកាស។ល។ជាដើមរាល់សកម្មភាព និងចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយហើយសមាគមន៍និងអង្គភាពសារព័ត៌មានជាច្រើនប្រៀបដូចជាជាព្រាបនាំសារមួយដ៏សំខាន់ណាស់រវាងសុខទុកប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល និងនាំសារពីសមិទ្ធផលរាជរដ្ឋាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋវិញ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9082 នាក់
ខែនេះ :
39411 នាក់
3 ខែនេះ :
101576 នាក់
សរុប :
1233864 នាក់