ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ជាពិសេសអាណត្តិទី៧ ផ្តោតជាសំខាន់លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។សម្តេចធិបតីថ្លែងដូចនេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ។សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គ្រប់កន្លែងទាំងអស់ ផ្តោតលើគោលដៅធំ២ នោះគឺការពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃកែលម្អការកាត់បន្ថយរឿងអវិជ្ជមាន ធ្វើតែ២នឹងបានគឺបូកចូលគ្នាគឺផលវិជ្ជមានច្រើន។សម្តេចធិបតីបានបញ្ចាក់ដែរថា បើរាជរដ្ឋាភិបាលផ្តោតតែលើការពង្រីកសមិទ្ធផលវិជ្ជមាន មិនកាត់បន្ថយអ្វីដែលជាបញ្ហានោះជាការពិបាក ខណៈតម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ តម្រូវឱ្យមានឆ្លើយតបទាំងពីរ។សម្តេចមាប្រសាសន៍ថា៖ «ពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំង២»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា