ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាដល់អភិបាលក្រុង-ស្រុកទាំង៧ និងសមត្ថកិច្ចបញ្ឈប់ល្បែងសុីសងគ្រប់ប្រភេទ
Thu,22 February 2024 (Time 08:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 178នាក់)

ខេត្តត្បូងឃ្មុំ៖​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងក្នុងនាមជាប្រធានគណៈបញ្ហាការឯកភាពខេត្ត បានណែនាំដល់ អភិបាលក្រុង ស្រុកទាំង ៧ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបញ្ឈប់ឱ្យខានតែបាន នូវរាល់ល្បែងស៊ីសងដូចជា ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឲ្យអស់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងមូល ។

ឯកឧត្តមបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

បទបញ្ជានេះធ្វើឡើងក្នុងឪកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្មានការអនុញ្ញាតគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ពីអភិបាលរងខេត្ត សាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ-ស្នងការរង នគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាល-អភិបាលរង ក្រុង/ស្រុក អធិការ-អធិការរង កម្លាំងកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមរម្លឹកផងដែរថា ថ្មីៗនេះប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌ “ភ្នំពេញដេលី” Sapormean Phnom Penh Daily ជាបន្តបន្ទាប់ដោយអះអាងថា នៅក្នុងភូមិសាស្រ្តស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ មានការបើកទីតាំងល្បែងស៊ីសងខុសច្បាប់ដូចជា បញ្ជាល់មាន់ បៀ និងអាប៉ោងជាដើម និងត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបជាហូរហែ ប៉ុន្តែក្រុមអ្នកញៀនល្បែងទាំងនោះ នូវតែអាចលួចលាក់បើកដំណើរការលេងយ៉ាងរលូន។

ដូច្នេះសង្ឃឹមថា បទបញ្ជារបស់អភិបាលខេត្តត្បូងឃ្មុំនាពេលនេះនឹងមានប្រសិទ្ធភាពក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងមានច្បាប់ និងអត់ច្បាប់ឲ្យអស់ចាប់ពីថ្ងៃនេះតទៅ និងមានប្រសិទ្ធភាពបំផុត និងមិនឲ្យកើតមានតទៅទៀតជាដាច់ខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1669 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9660 នាក់
ខែនេះ :
39989 នាក់
3 ខែនេះ :
102154 នាក់
សរុប :
1234442 នាក់