ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងទេសចរណ៍ និង WWF ពិភាក្សាពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលបៃតង
Fri,23 February 2024 (Time 07:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយ តំណាងអង្គការ មូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលបៃតង មិនប៉ះពាល់ដល់បរិស្ថាន។

អង្គការ WWF បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្នុងការជំរុញកំណើនអេកូទេសចរណ៍ និងសហការជំរុញកម្មវិធីបណ្ដុះបណ្ដាលដល់បុគ្គលិកអាជីកម្ម និងអាជីវករឱ្យចូលរួមការប្រើប្រាស់ថាមពលបៃតង ដើម្បីជួយដល់បរិស្ថានភពផែនដី។

ក្រសួងទេសចរណ៍បានសម្ដែងការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF បន្ថែមទៀត ដែលការងារនេះជាផ្នែកមួយនៃបេសកកម្មរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1687 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9190 នាក់
ខែនេះ :
39024 នាក់
3 ខែនេះ :
101650 នាក់
សរុប :
1232504 នាក់