ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី
Wed,28 February 2024 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 188នាក់)

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយ ហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងទំនាក់ ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានិងម៉ាឡេស៊ីបានបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសទស្សនកិច្ចនេះបានបើកទំព័រថ្មីផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានទំហំធំឡើងជាលំដាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1754 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9257 នាក់
ខែនេះ :
39091 នាក់
3 ខែនេះ :
101718 នាក់
សរុប :
1232572 នាក់