ខេត្តក្រចេះ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ និងអង្គភាព ស្ថាប័នមន្ទីរជំវិញខេត្តជាច្រើនរូបផងដែរ។មេបញ្ជាការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ។ ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ឡេីងធ្វេីការប្តេជ្ញាចិត្តដូចតទៅ ៖១- ប្តេជា្ញចិត្តហ៊ានលះបង់ គ្រប់បែបយ៉ាងដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត ជូនជាតិនិងប្រជាជន។២- ខិតខំរៀនសូត្រ លេីកកម្ពស់សមត្ថភាព ចំណេះដឹង អំពីច្បាប់ លក្ខន្តិកៈ បញ្ជាទូទៅរបស់កងខេមរភូមិន្ទ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍គ្រប់ប្រតិបត្តការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស។៣- សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នច្បាប់ និងអង្គភាពពាក់ព័ន្ធ និងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសេីរ ។៤- ខិតខំទំនប់បំរុង ចំពោះអង្គភាពលេីការងារហូបចុក សម្លៀកបំពាក់ និងការស្នាក់នៅរួមទាំងមធ្យោបាយ សុខភាព ហេីយនិងដោះស្រាយគោលនយោបាយទាន់ពេលវេលា ក្នុងអង្គភាព។៥- សូមអនុវត្តតាមបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីវិធានការដាក់ចេញយ៉ាងមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទលេី្មសគ្រឿងញៀនខុសច្បាប់។៦-អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលេីផ្ទៃប្រទេស គឺរស់នៅ រៀនសូត្រ ធ្វេីការងារត្រូវត្រូវតាមច្បាប់ ជួយគិត ជួយធ្វេីរួមគ្នាទទួលខុសត្រូវ ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបំរេី ច្បាប់ត្រូវតែគោរព បទល្មេីសត្រូវតែបង្ក្រាប ។ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្តេជ្ញាការពារនូវសមិទ្ធផលរបស់លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថានឱ្យបានល្អ និងគង់វង្ស។ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញសំណេះសំណាល និងថ្លែងអំណរ អរគុណដល់លោកឧត្តមសេនីយ៍ត្រីទាំងពីរបានអនុវត្តការងារបានល្អប្រសេីរដូចគ្នា។ ឯកឧត្តមបានបញ្ជាក់ថាការងារផ្លាស់ប្តូរទាំងអស់នេះ ជាទម្លាប់របស់យេីងទាំងអស់គ្នា ហេីយក៏ស្របតាមច្បាប់នៃកងខេមរភូមិន្ទយេីងដែលបានចែង។ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹក និងជំរុញដល់លោកមេបញ្ជាការនៃរាជអាវុធហត្ថដែលចូលកាន់មុខតំណែងថ្មី ឱ្យខិតខំអនុវត្តការងារឱ្យបានល្អប្រសេីរ និងគោរពច្បាប់ខេមរភូមិន្ទឱ្យបានត្រឹមត្រូវ ពិសេសគោរពតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទី១ និតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ជាចុងបញ្ចប់ឯកឧត្តម ក៏បានផ្តល់នូវវត្ថុអានុស្សាវារីយ៍ ដែលជាថ្ងៃ ទី៨ មីនាជូននារីៗមួយចំនួនផងដែរ ហេីយមានទទួលហូបបាយសាមគ្គី ក្រោយបញ្ចប់នូវកម្មវិធីដ៏អធឹកអធម្មនាឱកាសនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា