ខេត្តត្បូងឃ្មុំ៖ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជា ហើយឋិតក្រោមដំបូលសន្តិភាពជាង៤០ឆ្នាំនេះ សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្រដែលរួមមាន៖ ស្ពាន ផ្លូវ/ថ្នល់ សាលារៀន វត្តអារាមបានលេចឡើងជាបន្តបន្ទាប់ បើទោះកម្ពុជាបានឆ្លងកាត់នូវវិបត្តិសកលជាច្រើនលើកច្រើនសារក្តី ក៏ចក្ខុវិស័យឆ្ពោះទៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម មកកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ប្រកបដោយវិបុលភាព និងប្រជាជនរស់នៅមានភាពល្អប្រសើរនៅតែបន្តឥតដាច់ ក្រោមការដឹកនាំដ៏វៃឆ្លាត និងពេញដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ជាក់ស្តែង វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ភូមិ០៤+០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផល និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្និងវត្តសន្តិវង្សារាម នាពេលនេះរួមមាន កន្លែងពុទ្ធស្ថាន ទំហំ ២០មគុណ៦០ម ជួសជុសដំបូល និងធ្វើពិដានឧបដ្ឋានសាលា សួនក្នុងបរិវេណវត្ត ៣៥៣ ម៉ែត្រការ៉េ ជួសជុល និងតថែមសាលាធម្មសភា ៥.៣មគុណ១៣ម ដងទង់ធំចំនួន២គូ ផ្ទាំងអក្សរឈ្មោះវត្តទំហំ ៣មគុណ៩ម រូបសំណាក់ព្រះអង្គចេញបួសចំនួន១អង្គ ជួសជុសនិងលាបថ្នាំកុដិថ្មី ១២មគុណ២៤ម ចាក់គ្រួសខ្មៅកក្នងវត្តចំនួន៣២ឡាន ផ្លូវដីគ្រួសមួយខ្សែ ទទឹង ៤ម បណ្តោយ ២១០ម និង អំពូលសូឡាចំនួន១៧ដើម ។សូមរម្លឹកជូនថា សមិទ្ធផលទាំងនេះអាចសម្រេចបាន គឺជាចំណែកដ៏សំខាន់អំពីសំណាក់សម្តេចទាំងបី គឺសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សម្តេចមហាពញាចក្រី ហេង សំរិន ដែលជាវីរជនកំពូលរបស់ជាតិ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាកសាងប្រទេសជាតិ មាតុភូមិ សាសនា និងប្រជាពលរដ្ឋឱ្យបានរីកចម្រើនរឹងមាំ ប្រកបដោយសេចក្តីសុខសាន្ត រីករាយថ្កុំថ្កើង និងមោទនភាព បើគ្មានសម្តេចទាំងបី គ្មានថ្ងៃ៧មករា ពោលគឺគ្មានថ្ងៃនេះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា