ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសាទរចំពោះសមិទ្ធិផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជាសក្ខីភាពនៃវឌ្ឍនភាពរបស់កម្ពុជាដែលជានិមិត្តរូបនៃចក្ខុវិស័យរបស់សម្តេចតេជោក្នុងការអភិវឌ្ឍន៍តំបន់ភាគនិរតី។ថ្លែងក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសងសាងដ្ឋានអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ គឺជាសញ្ញានៃសន្តិភាពយូរអង្វែងរបស់កម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ប្រទេសមានសន្តិភាព ទើបអ្នកវិនិយោគហ៊ានមកវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ»។ សម្តេចបានបញ្ជាក់ថាការអភិវឌ្ឍអាកាសយានដ្ឋានឈរជាសក្ខីភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាការរៀបរាប់ដែលសម្តេចមានមោទនភាពដោយមិនខ្លាចអួតទៅកាន់ឆាកពិភពលោក។លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគុណភាពសំណង់ដ៏វិសេសវិសាលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមើលឃើញពីអត្ថប្រយោជន៍ដ៏ទូលំទូលាយសម្រាប់ជាតិទាំងមូល ដែលជាសក្ខីភាពនៃមោទនភាពរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត៤F បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ២,៦០០ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចការសាងសង់បានប្រមាណ ៦៦.១% គួរឱ្យចាប់អារម្មណ៍ ហើយបានចំណាយទឹកប្រាក់សរុបលើការសាងសង់ចំនួន ៩៦១ លានដុល្លារនៃការវិនិយោគដែលបានគ្រោងទុកចំនួន ១.៥ពាន់លានដុល្លារ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា