ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តី ហេង សួរ ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារពង្រឹងការផ្សព្វផ្សាយសកម្មភាពឱ្យទូលំទូលាយដល់សាធារណជន
Tue,19 March 2024 (Time 02:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលមានគោលបំណងបង្ហាញពីសមាសភាពនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ជ.ព.)ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។

ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ។ ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1778 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9281 នាក់
ខែនេះ :
39115 នាក់
3 ខែនេះ :
101742 នាក់
សរុប :
1232596 នាក់