ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ការធ្វើបច្ចុប្បន្នភាពដី និងចុះពិនិត្យទីតាំងសម្បទានដីសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង មានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ
Wed,20 March 2024 (Time 08:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 175នាក់)

ខេត្តស្ទឹងត្រែង៖ ក្រុមការងារគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិពិភាក្សាស្តីពីការធ្វើបច្ចុប្បន្នភាពដី និងចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងគឺមានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលមានមន្ទីរអង្គភាពពាក់ព័ន្ធចូលរួម ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា៖ការជំរុញទៅលើវិស័យដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏ជាការអនុវត្តស្មារតីគោលនយោបាយសម្បទានសង្គមកិច្ច ជូនដល់គ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន និងគ្រួសារមានការខ្វះខាតដីពិតប្រាកដ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាសម្រាប់ក្នុងខេត្តស្ទឹងត្រែង គឺមាននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដែលបានដាក់ចេញ ។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ខេត្តស្ទឹងត្រែង យើងមានគោលដៅ៥ ដែលជាគោលដៅសម្បទានដីសង្គមកិច្ចសម្រាប់ជូនគ្រួសារអតីតយុទ្ធជន, គ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដែលការចុះបញ្ជីធ្វើយ៉ាងណាអនុវត្តតាមគោលការណ៍ណែនាំ និងតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2004 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7400 នាក់
ខែនេះ :
27847 នាក់
3 ខែនេះ :
91385 នាក់
សរុប :
1169977 នាក់