ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា