ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញផ្នែកកំបោរក្នុងវិស័យសំណង់
Wed,20 March 2024 (Time 08:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 192នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។

តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលកិច្ចការបណ្តុះបណ្តាលនេះ ក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់កិច្ចសហការនេះ សិក្ខាកាមសរុប៦៦នាក់ នឹងត្រូវបណ្តុះបណ្តាល លើជំនាញកំបោរនៃវិស័យសំណង់ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង។

ជាមួយនឹងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញបច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនងព្រោះថាជីវិតការងារទាមទារទាំងចំណេះជំនាញ និងឥរិយាបទការងារ និងការប្រាសស្រ័យទាក់ទងគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1914 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9417 នាក់
ខែនេះ :
39251 នាក់
3 ខែនេះ :
101878 នាក់
សរុប :
1232732 នាក់