ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌូនេស៊ីដែលទើបតែងតាំថ្មី និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត បំពេញបេសកកម្មនៅកម្ពុជា ប្រកដោយភាពរលូន និងជោគជ័យ។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលលើដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ស្តីពីការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យឌីជីថលដើម្បីជំរុញវិនិយោគរបស់ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗកន្លងទៅនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបភាគីមិត្តអំពីគម្រោងវិនិយោគធំៗ ដែលបាននិងកំពុងអនុវត្ត និងសម្រាប់អនុវត្តនាពេលអនាគត រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ កំពង់ផែ និងភស្ដុភារកម្មជាដើម ដែលគម្រោងទាំងនេះ វិនិយោគគិនឥណ្ឌូនេស៊ីអាចពិនិត្យធ្វើការវិនិយោគបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហការល្អកន្លងមករវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរមួយកម្រិតថែមទៀត។ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ស៊ុន ចាន់ថុល ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានយល់ស្របលើការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការជំរុញវិនិយោគរវាងប្រទេសទាំងពីរ ដោយចាប់ផ្តើមពិភាក្សាធ្វើអនុស្សរណៈនៃការយោគយល់ស្តីពីការជំរុញវិនិយោគរវាងប្រទេសទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាលនៅក្រុងព្រះសីហនុ និងវេទិកាធុរកិច្ចនានា ដែលគ្រោងរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្ហាញសក្ដានុពល ឱកាសវិនិយោគនៅកម្ពុជា និងឥណ្ឌូនេស៊ី។ ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា ឆ្លងតាមកិច្ចសហប្រតិបត្តិការល្អរវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសលើវិស័យវិនិយោគរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង ពង្រីកបានរីកចម្រើនបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា