ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈប្រតិភូ ក្រុមហ៊ុនមកពីកូរ៉េ ឈ្វេងយល់ អំពីឱកាសវិនិយោគ នៅកម្ពុជា
Wed,27 March 2024 (Time 10:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 190នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងនាឱកាសនេះ ដោយបានជម្រាបជូនដល់បណ្ដាវិនិយោគិនអំពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម។

ក្រុមហ៊ុនចំនួន១៣ បានមានវត្តមាននាឱកាសនេះដើម្បីសិក្សាឈ្វេងយល់បន្ថែមអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា មានដូចជា៖

១/ ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក។

២/ ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតរថយន្តច្រើនប្រភេទ និងគ្រឿងបន្លាស់រថយន្តជាដើម។

៣/ ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

៤/ ក្រុមហ៊ុន CJ Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ឡូជីស្ទីក, និងបច្ចេកវិទ្យានិងជីវសាស្រ្ត(Biotechnology)។

៥/ ក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development)។

៦/ ក្រុមហ៊ុន DAEJOO KC Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ឧស្សាហកម្មដែក, ភស្តុភារ, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, ឧស្សាហកម្មសំណង់និងថាមពល។

៧/ ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ អចលនទ្រព្យ, សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ។

៨/ ក្រុមហ៊ុន Hanshin Engineering & Construction គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ សំណង់សាងសង់។

៩/ ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើ ការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ។

១០/ ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។

១១/ សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) គឺជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ។

១២/ សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) គឺជាអង្គការដ៏ធំមួយសម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស។

១៣/ ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1850 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9353 នាក់
ខែនេះ :
39187 នាក់
3 ខែនេះ :
101814 នាក់
សរុប :
1232668 នាក់