ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលជាជ័យលាភីទៅសិក្សានៅប្រទេសជប៉ុន។ឯកឧត្តម ហេង សួរ បានរំលឹកពីការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការបង្កើតឱ្យមានកម្មវិធីជួបជុំជូនដំណើរដល់និស្សិតជ័យលាភីទៅបរទេសដើម្បីឱ្យបានស្គាល់ពីសិស្សច្បងជំនាន់មុនដែលធ្លាប់បានចេញទៅសិក្សា ក៏ដូចជាការចែករំលែកបទពិសោធន៍នៃការសិក្សា និងការរស់នៅបរទេសជាដើម។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនប្អូនៗនិស្សិតឱ្យខិតខំសិក្សារៀនសូត្រទាំងជំនាញ និងកិច្ចការទំនាក់ទំនងក្នុងសង្គម ដែលជាចំណុចសំខាន់មួយក្នុងជីវិតការងារផងដែរ។បន្ថែមពីនេះ ក្នុងនាមនិស្សិតដែលធ្លាប់សិក្សានៅប្រទេសជប៉ុនដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា។ក្នុងពិធីសំណេះសំណាលនោះ លោក សុង វិចិត្ត ដែលបានឡើងថ្លែងតំណាងឱ្យក្រុមនិស្សិត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលចំណាយពេលសម្រាប់ជួបសំណេះសំណាល និងផ្តល់ឱវាទដល់និស្សិតដែលនឹងទៅសិក្សានៅប្រទេសជប៉ុនដើម្បីជាទុនក្នុងជីវិតនៅបរទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា