ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺបានមកដោយសារកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិនិងក្រោមជាតិ
Wed,27 March 2024 (Time 10:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 197នាក់)

ខេត្តស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលថ្មី ។ នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា៖ បើយោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋបានបង្ហាញថា៧៧% គឺជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥% ។ នេះគឺបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេណរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ្នកបន្តវេណដែលមានសម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេស ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថាទាំងនេះគឺដោយសារតែរដ្ឋាភិបាលរបស់សម្តេចធិបតី បានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្រ្តោផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងនោះគឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ក្នុងនោះមានកម្មវិធីអទិភាព៦ ដែលពាក់ព័ន្ធអំពីសុខភាពសុខាភិបាលរបបសន្តិសុខសង្គមផ្សេងៗ ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្តហើយទទួលបានផល នេះគឺជាអ្វីដែលបានកើតឡើងនៃការបម្រើប្រជាពលរដ្ឋរបស់រដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1827 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9330 នាក់
ខែនេះ :
39164 នាក់
3 ខែនេះ :
101791 នាក់
សរុប :
1232645 នាក់