ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តស្វាយរៀងគាំទ្រសមាគមរាជសីហ៍ ចំពោះទិសដៅសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់នូវក្តីស្រលាញ់ និងសកម្មភាពមនុស្សធម៌ច្រេីនទៀតនៅក្នុងខេត្ត
Sun,31 March 2024 (Time 07:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិកសមាជិកាសមាគម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ឯកឧត្តម ស៊ូម សារឿន បានលើកឡើងអំពីចក្ខុវិស័យរបស់សមាគម គឺមានគោលបំណងផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ ជាដេីម។ ទន្ទឹមនោះ បេសកម្ម នៃការប្រមូលមូនិធិដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គមតាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម៌ សាសនា និន្នាការនយោបាយអ្វីឡេីយ។

ឯកឧត្តមបន្តថា ក្នុងនាមប្រធានសមាគម រាជសីហ៍ និងសមាជិកសមាជិការសមាគមទាំងអស់ សូមថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានអនុញ្ញាឲ្យសមាគមនិងសមាជិក មាជិការ បានចូលជួបសម្តែងការគួសម និងផ្តលឱកាសដល់សមាគមរាជសីហ៍បានរាយការណ៍អំពីសមិទ្ធផលការងារមនុស្សធម៌ដែលសម្រេចបានកន្លងមក។

មានប្រសាន៍ក្នុងឱកាសនោះដែរ ឯកឧត្តអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍ ទិសដៅសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះ គ្រួសារក្រ និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រេីនទៀតនៅក្នុងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្តក៏បាន ថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ដែលបានឧបត្ថម្ភំណោយមួយចំនួនដូចជា៖ អង្ករចំនួន១០០០ គីឡូ,មី៥០កេស ,ទឹកបរិសុទ្ធវីតាល់១០០កេស,ទឹកត្រី៥០យួរ,ទឹកស៊ីអ៊ីវ៥០យួរ និងត្រីខកំប៉ុង ចំនួន៥០ដុំ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពការងារមនុស្សធម៌ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
867 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8858 នាក់
ខែនេះ :
39187 នាក់
3 ខែនេះ :
101352 នាក់
សរុប :
1233640 នាក់