ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចធិបតី ណែនាំក្រសួងវប្បធម៌ រៀបចំឯកសារដាក់ពាក្យ សង្ក្រាន្ដនៅកម្ពុជាទៅ ក្នុងបញ្ជីបេតិកភណ្ឌអរូបី នៅឆ្នាំក្រោយ
Mon,01 April 2024 (Time 03:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារនានា ដើម្បីដាក់ពាក្យ «សង្ក្រាន្ដ នៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ខាងមុខនេះ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បន្ទាប់ពីមានករណីលើកឡើងតាមបណ្តាញសង្គមថា «ថៃ បានចុះពាក្យ សង្ក្រាន្តនៅថៃ ធ្វើឲ្យកម្ពុជា មិនអាចប្រើប្រាស់ពាក្យនេះ បានទៅទៀតទេ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឥឡូវ ដើម្បីកុំឲ្យប្រជាពលរដ្ឋបារម្ភទៅទៀត ថាថ្ងៃក្រោយតើយើងអាចប្រើពាក្យ សង្ក្រាន្ដ ឬធ្វើពិធីប្រារព្ធសង្ក្រាន្ដកម្ពុជាបានឬទេ? ខ្ញុំបានឲ្យក្រសួងវប្បធម៌ ដើម្បីត្រៀមឯកសារ ដើម្បីចុះបញ្ជីសង្ក្រាន្ដនៅកម្ពុជា ឲ្យរួចរាល់នៅឆ្នាំក្រោយនេះ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការដាក់សង្ក្រាន្ដ កម្ពុជា ក្នុងបញ្ជីបេតិភណ្ឌអរូបីនៅឆ្នាំក្រោយនេះ ដើម្បីកុំឲ្យមានការភ័នច្រឡំផ្សេងទៀត ចំពោះបញ្ហាសង្ក្រាន្ដនេះ ព្រោះថា ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ សម្ដេច ថា ការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ គឺជាការត្រឹមត្រូវ ក្នុងស្មារតីការពារវប្បធម៌។ សម្ដេច ថា «កម្ពុជា មិនបានធ្វេសប្រហែស មិនឲ្យប្រទេសយកនូវអ្វីជាវប្បធម៌របស់ខ្មែរ ដោយមិនបានការពារនោះទេ ជាពិសេសសង្ក្រាន្កនេះ គឺមិនមានអ្វីបាត់បង់នោះទេ»។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជា ក៏ត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ហើយឆ្នាំនេះ ត្រៀមចុះបញ្ជី ក្រមា ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2396 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10387 នាក់
ខែនេះ :
40716 នាក់
3 ខែនេះ :
102881 នាក់
សរុប :
1235169 នាក់