ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេច នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ហើយខែក្រោយសម្ដេច នឹងទៅទស្សនកិច្ចនៅសិង្ហបុរី។នាឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នីតិកាលទី៧នៃរដ្ឋសភា ក្នុងរយៈពេល ៨ខែមកនេះ សម្តេចបានដើរកៀរគរ អ្នកវិនិយោគបរទេស ឱ្យមកធ្វើការវិនិយោគនៅកម្ពុជា។សម្ដេចធិបតី មានប្រសាសន៍ថា «សប្ដាហ៍ក្រោយខ្ញុំ ទៅកូរ៉េខាងត្បូង នឹងមានការជួបវិស័យឯកជននៅទីនោះ។ ខែក្រោយខ្ញុំ ទៅសាំងហ្គាពួរ (សិង្ហបុរី) ទស្សនកិច្ចផ្លូវការ ក៏នឹងបន្ដទាក់ទាញអ្នកវិនិយោគបន្ដទៀត»។សម្ដេចធិបតី បន្ដថា ការជំរុញ និងទាក់ទាញអ្នកវិនិយោគបរទេស គឺជាអាទិភាពមុតស្រួចនៃនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា