ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ
Mon,20 May 2024 (Time 11:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 165នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅកូរ៉េច្រើន បង្កើតកន្លែងផ្តល់ការអប់រំភាសាខ្មែរ ជូនដល់កូនខ្មែរនៅកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការបង្រៀនបឋម បង្រៀនភាសាតំបូងមិនពិបាករកគ្រូបង្រៀនកម្រិតខ្ពស់នោះទេ ហើយក៏អាចមានអ្នកខ្លះជាគ្រូបង្រៀនស្រាប់ដែលបានមកធ្វើការនៅកូរ៉េ ហើយក្នុងនោះក៏អាចមាននិស្សិតមករៀននៅកូរ៉េ អាចបង្រៀនបានផងដែរ យើងអាចជួួយគ្នាបង្រៀនបាន។ សម្តេចបានណែនាំឱ្យស្ថានទូត និងក្រសួងការងារ សិក្សាសាកល្បង មួយកន្លែង ឫពីរកន្លែងសិន ហើយនៅពេលដំណើរការបានល្អ គឺមើលតាមលទ្ធភាពជាក់ស្តែងបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វប្បធម៍ សាសនា និងភាសា មានសារៈសំខាន់ណាស់សូមកុំឱ្យដាច់ និងបាត់បង់ ហើយយើងត្រូវរួមគ្នាថែរក្សា។ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមិនត្រឹមតែភាសានោះទេ គឺមានវប្បធម៍ សាសានា ភាសា សិល្បៈ ច្រើនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលយើងបានខិតខំទៅចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក អរូបិយផ្សេងៗ មានដូចជា៖ ក្រម៉ា សម្លៀកបំពាក់ការ ចាប៉ីដងវែង ទាញព្រ័ត្រ ហើយនៅពេលខាងមុខនឹងឱ្យរៀបចំដាក់សង្ក្រាន្តកម្ពុជាថែមទៀតដើម្បីចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាថែរក្សាអ្វីដែលយើងមាន នឹងឱ្យពិភពលោកបានដឹងពីអ្វីដែលដូនតាយើងបានបង្កើតឡើងផងដែរ ហើយក្នុងនាមយើងជាកូនខ្មែរ ត្រូវតែរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់កុំឱ្យបាត់បង់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3014 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8410 នាក់
ខែនេះ :
28857 នាក់
3 ខែនេះ :
92395 នាក់
សរុប :
1170987 នាក់