(មណ្ឌលគិរី)៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបានទាំង១០៧សំឡេង។គ្រប់ការិយាល័យបោះឆ្នោតទាំង៥ សម្រាប់ខេត្តមណ្ឌលគិរី បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖*ស្រុកកែវសីម៉ា ទទួលបាន២៧លើ២៧សំឡេង*ស្រុកកោះញែក ទទួលបាន៣០លើ៣០សំឡេង*ស្រុកអូររាំង ទទួលបាន១០លើ១០សំឡេង*ស្រុកពេជ្រាដា ទទួលបាន២០លើ២០សំឡេង*ក្រុងសែនមនោរម្យ ទទួលបាន២០លើ២០សំឡេង។លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអះអាងថា ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យទាំង៥ស្រុក-ក្រុង នៅខេត្តមណ្ឌលគិរី មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា