ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល
Sat,04 May 2024 (Time 06:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល បើផ្សាយខុសហើយ មិនព្រមកែសម្រួលនោះ បានន័យថា អ្នកសារព័ត៌មាននោះ មានចេតនាអ្វីមួយ ដែលមិនសុចរិត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោក នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ ហើយគ្មានការទទួលខុសត្រូវ ហើយនឹងការផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ តែមានការទទួលខុសត្រូវ គឺមានភាពខុសគ្នា បើខុសត្រូវចេះកែសម្រួល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើខុសមិនកែសម្រួល បានន័យថា យើងមានចេតនាអ្វីមួយ ដែលមិនសុចរិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មានអាចមានឥទ្ធិពលទៅបានទាមទារឲ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឲ្យសារព័ត៌មាន មានឥទ្ធិពលត្រូវមានសុចរិត សុក្រឹត្យ និងការទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាលត្រូវការដែរ តែត្រូវមានក្រមសីលធម៌៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
909 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8900 នាក់
ខែនេះ :
39229 នាក់
3 ខែនេះ :
101394 នាក់
សរុប :
1233682 នាក់