ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលទាំងអស់ពង្រឹងប្រសិទ្ធភាពការបំពេញតួនាទីភារកិច្ច សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងលុបបំបាត់ភាពអសកម្ម
Mon,17 June 2024 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 249នាក់)

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប និងដឹកនាំកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានចូលរួមអបអរសាទរចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលទទួលបានសេចក្ដីទុកចិត្ត និងការតែងតាំងមុខតំណែង ហើយប្រកាសចូលកាន់តំណែងជាផ្លូវការនៅពេលនេះ។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា នាយនគរបាលដែលទើបប្រកាសចូលកាន់តំណែង ត្រូវបន្ដខិតខំប្រឹងប្រែង បំពេញមុខងារទៅតាមតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាលសម្រេចបានដោយជោគជ័យ នាពេលកន្លងមក រួមមាន រក្សាបាននូវសន្ដិភាព បូរណភាពទឹក និងអធិបតេយ្យជាតិដោយបានចូលរួមគ្រប់កាលៈទេសៈ និងធានាបាននូសន្ដិសុខផ្ទៃក្នុង សុវត្ថិភាពស្ថាប័នកំពូលៗរបស់ជាតិ និងបញ្ចៀសបាននូវអំពើភេរវកម្ម ដែលជាក្ដីកង្វល់របស់ពិភពលោកទាំងមូល។

បន្ថែមពីនេះ កម្លាំងនគរបាលរក្សាបាននូវសុវត្ថិភាពទាំងស្រុង ថ្វាយព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងនោះព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ប្រារព្ធនៅកម្ពុជាដល់១០២០លើក ធានាបានគ្រប់ព្រឹត្តិការណ៍ទាំងអស់ និងរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ការប្រមូលផ្ដុំផ្សេងៗទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ព្រមទាំងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម។ ដោយឡែក ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាវិញ ត្រូវបង្កើនជំនាញដល់មន្ដ្រីនគរបាលជាតិ ខណៈបទល្មើសកាន់តែទំនើប និងមានល្បិចកលខ្ពស់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញការណែនាំមួយចំនួនដែលជាទិសដៅការងារបន្ដ ទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ការបទល្មើសគ្រប់ប្រភេទ ពិសេសករណីក្មេងទំនើង។ នាយឧត្តមសេនីយ៍ បានកត់សម្គាល់ថា កន្លងទៅនេះក៏មានមតិមួយចំនួនបានតិះទៀនដល់បុគ្គលនគរបាល ដែលជះឥទ្ធិពលមិនល្អដល់ស្ថាប័នអគ្គស្នងការដ្ឋាននគរបាលជាតិទាំងមូល ដោយបញ្ហាទាំងអស់នេះត្រូវតែលុបបំបាត់ និងកែប្រែរាល់អ្វីដែលជាចំណុចខ្វះខាត។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបន្ដពង្រឹងយន្ដការប្រចាំបញ្ជា និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្ដរាគមន៍ដោះស្រាយសំណូមពររបស់ពលរដ្ឋ ព្រមទាំងថែបំប៉នកម្លាំងអន្ដរាគមន៍ឲ្យបានរឹងមាំ មានវិន័យកងជួរ សំដៅត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ។ ទន្ទឹមនោះ ត្រូវខិតខំ​លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសំណូមពរ ឬមតិរិះគន់របស់សាធារណៈជនបានទាន់ពេលវេលា សំដៅការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

សូមជម្រាបថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប ដែលត្រូវប្រកាសតែងតាំងមុខតំណែងនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក ស៊ូ សុផាន ជាប្រធានសេនាធិការដ្ឋាន
*ទី២៖ លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន
*ទី៣៖ លោកឧត្តមសេនីយ៍ឯក ឆន ឡាឌី ជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ចេង ហុង ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង
*ទី៥៖ លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៉ី ជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1695 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9198 នាក់
ខែនេះ :
39032 នាក់
3 ខែនេះ :
101659 នាក់
សរុប :
1232513 នាក់