ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកស្រី ម៉ាលី សុខនី សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា និងយុវជន បាននាំយកទេយ្យទាន និងបច្ច័យចំនួន ប្រគេនជូនព្រះសង្ឃ គង់នៅវត្តសែនមនោរម្យ ក្នុងឪកាសដ៏សែនមហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្មាយុគំរប់៨៨ យាងចូល៨៩ព្រះវស្សា។លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តាងនាមសមាជិក សមាជិកាគណៈកម្មាធិការ មន្ត្រីបុគ្គលិកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទាំងមូល និងទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សូមសម្តែងនូវកត្តាញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ និងសូមប្រសិទ្ឋិពរ បវរសួស្តី ជ័យមង្គល មហាប្រសើរ ថ្វាយព្រះវររាជមាតា ព្រះអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដែលប្រជាជាតិទាំងមូល ជានិច្ចកាលគាំទ្រ ហើយលើសកលលោកទាំងមូល ទទួលស្គាល់ជាព្រះវររាជមាតានៃការ ឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ។ទូលព្រះបង្គំជាកូន ចៅ ចៅទួត សូមលើកដៃប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ឋិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រនិង ព្រះវិញ្ញាណក្ខន្ឋដ៏មានបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គសូមយាងតាមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៌ ព្រះកាយពលរឹងមាំ ដើម្បីគង់ជា ម្លប់ត្រជាក់ត្រជំយូរអង្វែងសំរាប់ប្រជានុរាស្ត្រខ្មែរជារៀងដរាប។ ទូលព្រះបង្គំក៏ដូចជាប្រជារាស្ត្រខ្មែរទូទាំងប្រទេស តែងតែចងចាំជានិច្ចនូវព្រះរាជបេសកម្មប្រកប ដោយ ព្រះបញ្ញាញាណដ៏ភ្លឺស្វាងក្នុងព្រះរាជសកម្មភាពមនុស្សធម៌ សប្បុរសធម៌ សណ្តោសប្រោសប្រណីរបស់សម្ដេចព្រះវររាជមាតា ចំពោះប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ។នាឱកាសដ៏សែនមហានក្ខត្តឬក្ស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកទេយ្យទាន រួមមាន ស្លាដក ចាន់ស្រាក អង្ករ មី ទឹកសុទ្ធ ភេសជ្ជះ ក្រណាត់ស និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងតាជី យាយជីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា