ភ្នំពេញ៖ នៅក្នុងការបង្ហោះសារជាសាធារណៈតាមបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវមោទកភាព និងសប្បាយរីករាយយ៉ាងក្រៃលែង ដោយមានប្រសាសន៍ថា «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេតែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ»។ នេះបើតាមការលើកឡើងរបស់សម្តេចតជោនៅព្រឹក ទាបភ្លឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។សម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានញញឹមពេលមើលរូបថតចៅប្រុសរបស់សម្តេចទាំងទ្វេរដែលបានប្រឡងនៅប្រទេសឌូបៃ។ មោទកភាពរបស់សម្តេចកាន់តែខ្លាំងឡើងនៅពេលដឹងថាចៅប្រុសរបស់សម្តេចបានឈ្នះបានមេដាយចំនួនពីរគ្រឿង ដោយមួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសាអង់គ្លេស។ គួរកត់សម្គាល់ថា ថ្វីត្បិតតែកំពុងនៅរៀនថ្នាក់មត្តេយ្យសិក្សាក៏ដោយ ក៏កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធីសិទ្ធ Hun Pich Mony Rithyseth បានប្រកួតប្រជែងក្នុងកម្រិតសកល ទាំងគណិតវិទ្យាថ្នាក់ទីមួយ និងភាសាអង់គ្លេស ជាមួយសិស្សមកពីប្រទេសផ្សេងៗ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានចូលរួមអបអរសាទរផងដែរ ចំពោះស្នាដៃរបស់កុមារកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងនៅទីក្រុងឌូបៃ នៅទូទាំងថ្នាក់ និងកម្រិតផ្សេងៗគ្នា។ សម្តេចបានកត់សម្គាល់ថាស្នាដៃទាំងនេះបង្ហាញថាកុមារកម្ពុជាស្ថិតក្នុងចំណោមសិស្សឆ្នើមក្នុងប្រទេសដែលមានសមត្ថភាពអាចប្រកួតប្រជែងលើឆាកពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ដែលបានគាំទ្រដល់សមិទ្ធផលវ័យក្មេងទាំងនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា